ពត៌មានទូទៅអំពី វជស

 

វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ, ជាអង្គភាពស្ថិតិដ៏សំខាន់ដែលទទួលខុសត្រូវរាល់ការ ងារស្ថិតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថានជាតិស្ថិតិធ្វើការចងក្រង និងប្រមូលផ្តុំនូវស្ថិតិដែលផ្តល់ដោយការិយាល័យវិមជ្ឈការ និងធ្វើការប្រមូលផងដែរនូវទិន្នន័យបឋមតាមរយៈអង្កេតគ្រួសារ, អង្កេតសហគ្រាស និងជំរឿនប្រជាសាស្រ្ត, ជំរឿនកសិកម្ម, ជំរឿនសេដ្ឋកិច្ច ។ ដៃគូអភិវឌ្ឍន៏ជាច្រើនបានជួយដល់វិទ្យាស្ថានជាតិស្ថិតិទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសចាប់តាំងពីឆ្នាំ ១៩៩៣ មក។

ព្រះរាជាណាចក្រកម្ពុជាមានរចនាសម្ព័ន្ធស្ថិតិតាមបែបវិមជ្ឈការ ។ ដោយមានការិយាល័យ និងផ្នែកសិ្ថតនៅក្នុងនាយកដ្ឋានផែនការស្ថិតិតាមបណ្តាក្រសួងនីមួយៗ ក៏ដូចជាផ្នែកស្ថិតិនៅតាមបណ្តាខេត្តរាជធានី និងស្រុកខណ្ឌ ។

 

លោកជំទាវ ហង់ លីណា  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ

វិទ្យាស្ថានជាតិស្ថិតិត្រូវដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួនជួយធ្វើការតាមការចាំបាច់។ ដែលមាននាយកដ្ឋានចំណុះចំនួន ៨ ដូចខាងក្រោម៖


១. នាយកដ្ឋានស្ថិតិសង្គមកិច្ច
២. នាយកដ្ឋានស្ថិតិប្រជាសាស្រ្ត ជំរឿន និងអង្កេត
៣. នាយកដ្ឋានស្ថិតិសេដ្ឋកិច្ច
៤. នាយកដ្ឋានគណនេយ្យជាតិ
៥. នាយកដ្ឋានបច្ចេកវិទ្យា ទូរគមនាគមន៏ និងពត៌មានវិទ្យា
៦. នាយកដ្ឋានស្តង់ដារស្ថិតិ និងវិភាគ
៧. នាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការស្ថិតិ
៨. នាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ


វិទ្យាស្ថានជាតិស្ថិតិធ្វើការតាក់តែងអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង។ យន្តការនៃការសម្របសម្រួលនេះរួមបញ្ចូលទាំងក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មការសម្របសម្រួលស្ថិតិ។