ផែនការ​យុទ្ធ​សាស្ត្រ​របស់វិទ្យាស្ថានជាតិស្ថិតិ

វិទ្យាស្ថានជាតិស្ថិតិ
ផែនការយុទ្ធសាស្រ្ត ២០០២ ដល់ ២០០៧

 

គោលបំណង៖


១. ប្រព័ន្ធស្ថិតិជាតិ នៃព្រះរាជាណាចក្រកម្ពុជាដែលបានកែលម្អរ និងសម្របសម្រួល

២. សេវាស្ថិតិរបស់វិទ្យាស្ថានជាតិស្ថិតិដែលទាន់ពេលវេលា មានទំនាក់ទំនងគ្នា មានការឆ្លើយតប ហើយនឹងភាពត្រឹមត្រូវ និងគុណភាពរបស់វាត្រូវបានគោរព

៣. ការប្រើប្រាស់ស្ថិតិផ្លូវការបានកើនឡើង និងបានជូនដំណឹង

៤. ការចូលរួមដ៏សកម្មទៅក្នុងសកម្មភាពស្ថិតិអន្តរជាតិ ដែលនេះវាមានសារៈសំខាន់ខ្លាំងណាស់សំរាប់ព្រះរាជាណាចក្រកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍

៥. ជាស្ថាប័នដែលជម្រុញការសិក្សា, ការបង្កើតថ្មី និងទម្រង់ការងារខ្ពស់ និងការអភិវឌ្ឍន៍នៅក្នុងសកម្មភាពស្ថិតិរបស់វា

៦. ការទុកចិត្ត និងសហការរបស់អ្នកផ្តល់ទិន្នន័យអោយវិទ្យាស្ថានជាតិស្ថិតិ

៧. ការទទួលស្គាល់ និងការគាំទ្រសំរាប់វិទ្យាស្ថានជាតិស្ថិតិក្នុងចំណោមអ្នកធ្វើគោលនយោបាន និងសហគមន៍

 

យុទ្ធសាស្រ្ត៖

១. ប្រព័ន្ធស្ថិតិជាតិ នៃព្រះរាជាណាចក្រកម្ពុជាដែលបានកែលម្អរ និងសម្របសម្រួល

១.‌១ ការប្តេជ្ញាដែលបានចែករំលែកទាំងកំរិតរាជរដ្ឋាភិបាលកម្ពុជា និងកំរិតរដ្ឋបាលថ្នាក់ខេត្ត ឃុំសង្កាត់ នូវគោលគំនិតអំពីប្រព័ន្ធស្ថិតិជាតិដែលផ្តល់នូវស្ថិតិផ្លូវការ ដែលជាតម្រូវការរបស់អ្នកប្រើប្រាស់សំខាន់ ទោះជាប្រភពនៃស្ថិតិនោះបានតាមរយៈ៖

. ការបង្កើត និងធានាចំពោះប្រតិបត្តិការដោយជោគជ័យរបស់គណៈកម្មាធិការសម្របសម្រួលស្ថិតិ

. ការអភិវឌ្ឍន៍ និងផ្សព្វផ្សាយកិច្ចព្រមព្រៀង និងកិច្ចសម្របសម្រួលដែលជាសម្លេងយ៉ាងច្បាស់អំពីកាតព្វកិច្ចរបស់ក្រសួងស្ថាប័ន រដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងនិងបោះពុម្ពផ្សាយនូវស្ថិតិផ្លូវការចេញពីកំណត់ត្រារដ្ឋបាលតាមស្ថិតិនីមួយៗរបស់គេ

. យល់ព្រមអំពីផែនការអភិវឌ្ឍន៏ពត៌មានជាតិដែលដាក់ចេញនូវសកម្មភាពច្បាស់លាស់នាំទៅដល់ភាពអាចរកបានរបស់ស្ថិតិផ្លូវការ និងតួនាទីនិងភារៈកិច្ចរបស់អ្នកដើរតួនាទីសំខាន់ៗត្រូវបានបង្កើន

. កសាងភាពជាដៃគូដ៏មានប្រសិទ្ធភាពជាមួយអ្នកដើរតួនាទីទាំងនោះ ដើម្បីផ្សព្វផ្សាយ និងគាំទ្រស្ថិតិដែលល្អ និងការអនុវត្តន៍គ្រប់គ្រងទិន្នន័យ

១.២ ភាពជាអ្នកដឹកនាំដ៏សកម្មនៅក្នុងការអភិវឌ្ឍន៍ នៃបទដ្ឋានស្ថិតិ និងការផ្សព្វផ្សាយជាតិ ដោយកិច្វពិភាក្សាជាមួយអ្នកផ្តល់ និងអ្នកប្រើប្រាស់ទិន្នន័យ

១.៣ ការប្រើប្រាស់កាន់តែប្រសើរទាំងរដ្ឋាភិបាល និងរដ្ឋបាលឯកជន និងការស្រុះស្រួលគ្នារវាងប្រភពទិន្នន័យសំរាប់គោលបំណងប្រព័ន្ធស្ថិតិជាតិតាមរយៈ៖

. ការប្រើប្រភពទិន្នន័យដ៏មានសក្តានុពលអំពីគយនិងរដ្ឋាករ, ពន្ធអាករ, ការវិនិយោគដែលអនុញ្ញាត និងកំណត់ត្រារដ្ឋបាលដទៃទៀតដើម្បីផ្តល់នូវស្ថិតិផ្លូវការដែលមានតម្លៃសមស្រប

. ការអភិវឌ្ឍន៏វិធីសាស្រ្តប្រើប្រាស់កម្រងទិន្នន័យដ៏ធំធេងប៉ុន្តែមិនល្អឥតខ្ចោះ ដែលអាចរកបានពីចំណែកទិន្នន័យរដ្ឋបាល និងទិន្នន័យស្រុះស្រួលគ្នា សម្រាប់គោលបំណងស្ថិតិ និង

. បង្កើនភាពដែលអាចរកបាននៃទិន្នន័យមិនមែនរបស់ វជស ក្នុងផលិតផល និងការបោះពុម្ពរបស់ វជស

២. សេវាស្ថិតិរបស់វិទ្យាស្ថានជាតិស្ថិតិដែលទាន់ពេលវេលា មានទំនាក់ទំនងគ្នា មានការឆ្លើយតប ហើយនឹងភាពត្រឹមត្រូវ និងគុណភាពរបស់វាត្រូវបានគោរព

២.១ កម្មវិធីការងាររបស់ វជស ដែលនៅតែមានទំនាក់ទំនងទៅនឹងបញ្ហាបច្ចុប្បន្ន និងកើតមានឡើងតាមរយៈ៖

. ការបង្កើត និងធានាចំពោះប្រតិបត្តិការដោយជោគជ័យរបស់ក្រុមប្រឹក្សា­­ស្ថិតិ

. ការអភិវឌ្ឍ និងថែរក្សាការយល់ត្រឹមត្រូវអំពីតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់

. ការពិភាក្សាពីកម្មវិធីការងាររបស់ វជស ជាមួយក្រុមប្រឹក្សាស្ថិតិ និងក្រុមអ្នកប្រើប្រាស់ដទៃតាមប្រធានបទជាក់លាក់នានា

. ការតាមដានត្រួតពិនិត្យជាទៀងទាត់អំពីកម្មវិធីការងាររបស់ វជស និងការងារអាទិភាពដែលបានបញ្ចូលគ្នារបស់ វជស ដែលធានាថារាល់សកម្មភាពស្ថិតិដែលមានអាទិភាពខ្ពស់បានដាក់បញ្ចូល

. ការចូលរួមរបស់អ្នកប្រើប្រាស់ទៅក្នុងការផ្លាស់ប្តូរវីធីសាស្រ្ត និងមតិយោបល់មានសារៈសំខាន់សំរាប់ស្ថិតិ វជស

. ការឆ្លើយតបទៅនឹងមតិរិះគន់ដែលទទួលបានទៅលើស្ថិតិ វជស

២.២ ការបង្កើតគោលបំណងច្បាស់លាស់សំរាប់៖

. គុណភាពរបស់ទិន្នន័យ និងការធានាពីគុណភាព ការសម្របសម្រួល, ការប្រមូល, ការកែច្នៃ, ការចងក្រង, ការវិភាគ និងការផ្សព្វផ្សាយទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ

. ការផ្តល់ដោយតម្លៃសមស្រប និងទាន់ពេលវេលានូវសេវាអតិថិជន, ផលិតផលស្ថិតិ និងការបោះពុម្ពផ្សាយ និង

. ការប្រៀបធៀប និងសង្គតភាពត្រូវបានបង្កើន នៃទិន្នន័យរវាងវិទ្យាស្ថានជាតិស្ថិតិនឹង អង្គភាពស្ថិតិផ្សេងៗរបស់រាជរដ្ឋាភិបាល។

២.៣ ការពង្រឹងសមត្ថភាពស្រាវជ្រាវ និងវិភាគរបស់មន្ត្រីវិទ្យាស្ថានជាតិស្ថិតិ ដូច្នេះ៖

. សូចនាករ និងប៉ាន់ស្មានសណ្ឋានសេដ្ឋកិច្ច បរិស្ថាន និងសង្គមកិច្ចថ្មី ដែលអាចអភិវឌ្ឍន៍បានពីទិន្នន័យដែលមានស្រាប់ បន្ថែមតម្លៃលើទិន្នន័យដែលវិទ្យាស្ថានជាតិស្ថិតិប្រមូល និងធ្វើអោយកាន់តែប្រសើរឡើងនូវគុណភាពស្ថិតិផ្លូវការ និង

. វិធីសាស្ត្រស្ថិតិ និងទម្រង់ការនៃបច្ចេកវិទ្យា ដែលអាចអភិវឌ្ឍន៍ និងប្រតិបត្តិបានដែលធ្វើអោយកាន់តែប្រសើរឡើងនូវកាលានុវត្ត និងគុណភាពទិន្នន័យ

៣. ការប្រើប្រាស់ស្ថិតិផ្លូវការបានកើនឡើង និងបានជូនដំណឹង

៣.១ ផ្តល់នូវសេវាកម្មពត៌មានស្ថិតិដែលមានគុណភាពតាមរយះ៖

. ផ្តល់នូវេសវាកម្ម និងផលិតផលស្ថិតិដែលមានគុណភាពលំដាប់ខ្ពស់ ដែលស្របទៅតាមតម្រូវការអ្នកប្រើប្រាស់

. ធ្វើអោយប្រាកដនូវ ទិន្នន័យមូលដ្ឋាន, កម្រងប្រភពទិន្នន័យស្ថិតិ និងគេហទំព័រវិទ្យាស្ថានជាតិសិ្ថតិដែលគាំទ្រនូវសេវាកម្មពត៌មានស្ថិតិ និង

.ធ្វើអោយប្រសើរឡើងនូវការយល់ដឹងរបស់មន្ត្រី ថាតើស្ថិតិផ្លូវការប្រើប្រាស់យ៉ាងដូចម្តេច កំរិតយល់ដឹងនិងការត្រូវការរបស់អ្នកប្រើប្រាស់ និងការថ្លែងសុន្ទរកថាអំពីការជិតមកដល់ដែលសំខាន់បំផុត

៣.២ ពង្រីកការប្រើប្រាប់ប្រាស់ប្រព័ន្ធស្ថិតិជាតិតាមរយះ៖

. អប់រំមន្ត្រីអំពីស្ថិតិ, ផលិតផលនិងសេវាកម្ម ដើម្បីជាការបំពាក់បំប៉នពួកគេអោយនិយាយជាមួយអ្នកប្រើប្រាស់ទិន្នន័យ វជស ប្រសើរជាងមុន

. ធានាថាការផ្សព្វផ្សាយ, តម្លៃ និងគោលការណ៍នៃការកែឡើងវិញ វាត្រូវបានអនុវត្ត និងយល់យ៉ាងសង្គតដោយអ្នកប្រើប្រាស់ទិន្នន័យរបស់ វជស

. ផ្សាយពីការដឹងអំពី និងការចូលទៅដល់ ស្ថិតិ វជស និងស្ថិតិផ្លូវការមិនមែន វជស ដែលទាក់ទាង និង

. ការផ្សាយយ៉ាងសកម្មអំពីការបោះពុម្ពផ្សាយ និងសេវាកម្មថ្មីទៅដល់មុខសញ្ញាអ្នកប្រើប្រាស់

៣.៣ ការជូនដំណឹងដល់អ្នកប្រើប្រាស់ស្ថិតិ វជស ប្រសើជាងមុនតាមរយះ៖

. ពន្យល់អំពីស្ថិតិ វជស និងលក្ខណៈផ្សេងទៀតរបស់ទិន្នន័យដែលបានបោះផ្សាយ ដូច្នេះអ្នកប្រើប្រាស់អាចត្រូវបានជូនដំណឹង និងប្រើប្រាស់យ៉ាងសមស្របនូវស្ថិតិទាំងនេះ

. ផ្សាយពី របៀប ប្រភព និងវិធីសាស្ត្ររបស់ឯកសារបោះពុម្ពផ្សាយ ដូច្នេះអ្នកប្រើប្រាស់អាចយល់បានពីមូលដ្ឋានគ្រឺះស្ថិតិ វជស និង

. ការប្រើប្រាស់ដោយប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយសំរាប់ផ្សាយអោយដឹង និងយល់ពីស្ថិតិ វជស ។

៤. ការចូលរួមដ៏សកម្មទៅក្នុងសកម្មភាពស្ថិតិអន្តរជាតិ ដែលនេះវាមានសារៈសំខាន់ខ្លាំងណាស់សំរាប់ព្រះរាជាណាចក្រកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍

៤.១ បង្កើនការអាចរកបាននៃទិន្នន័យស្ថិតិដែលអាចប្រៀបធៀបបានជាមួយប្រទេសដទៃតាមរយះការចូលរួមការអភិវឌ្ឍន៍ និងការអនុវត្តនៃស្តង់ដារស្ថិតិតំបន់ និងអន្តរជាតិដែលនេះវាសំខាន់ណាស់សំរាប់ វជស

៤.២ លើកទឹកចិត្តដលើការអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្ថិតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយះការចូលរួមយ៉ាងសកម្មនៅក្នុងសន្និសិទស្ថិតិថ្នាក់តំបន់ និងសិក្ខាសាលា

៤.៣ ធ្វើអោយប្រសើរឡើងនូវគុណភាព ភាពទាន់ពេលវេលា និងភាពញឹកញាប់របស់ស្ថិតិ វជស ដែលមានស្រាប់, ប្រមូល, ចងក្រង និងផ្សព្វផ្សាយស្ថិតិផ្លូវការថ្មី ដើម្បីស្របតាមកាតព្វកិច្ចជាប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ និងស្តង់ដារផ្សព្វផ្សាយទិន្នន័យទូទៅ

៥. ជាស្ថាប័នដែលជម្រុញការសិក្សា, ការបង្កើតថ្មី និងទម្រង់ការងារខ្ពស់ និងការអភិវឌ្ឍន៍នៅក្នុងសកម្មភាពស្ថិតិរបស់វា

៥.១ ក្រុបមន្ត្រីដែលមានជំនាញ និងត្រូវបានជម្រុញអោយធ្វើការខ្ពស់ វានឹងដឹកនាំ វជស ឆ្ពោះទៅកាន់អនាគតតាមរយះ៖

. អភិវឌ្ឍ និងប្រើប្រាស់គ្រោងការណ៍គ្រប់គ្រងទម្រង់ការងារ ដែលលើកទឹកចិត្ត ទទួលស្គាល់និងរង្វាន់សំរាប់ស្នាដៃ ការបង្កើតថ្មី ការយកលំនាំតាម និងក្រុមការងារ

. អភិវឌ្ឍ និងប្រើប្រាស់ការខិតចូលទៅជិតដ៏មានប្រសិទ្ធភាពដើម្បីបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ជំនាញ ការជ្រើសរើសនិងប្រពឹត្តតាមវិធីការងារ ដែលផ្តល់លទ្ធផលត្រឹមត្រូវ និងតម្លៃផ្សេងគ្នា និង

. កំណត់អត្តសញ្ញាណ និងបណ្តុះការអភិវឌ្ឍន៍អ្នកណាដែលនឹងផ្តល់ភាពដឹកនាំនៅក្នុង វជស នៅពេលអនាគត

៥.២ អភិវឌ្ឍន៍ និងប្រើប្រាស់មន្រ្តីចូលទៅកាន់បរិយាកាសចំណេះដឹង និងបច្ចេកវិទ្យាទំនើបដោយ៖

. ធ្វើអោយប្រសើរនូវវិធីចាប់យក ចែករំលែក រៀបចំ និងចូលទៅកាន់ ចំណេះដឹង និងជំនាញ និង

. ប្រតិបត្តិ និងយកផលពីបច្ចេកវិទ្យាកុំព្យូទ័រ, អ៊ិនធឺរណេត, ប្រព័ន្ធបណ្តាញជាអ្នកជំនួយធ្វើទៅបាននៃការបង្កើតថ្មី ផលិតភាព និងទម្រង់ការងារខ្ពស់

៥.៣ ធ្វើអោយប្រសើឡើងនូវទម្រង់ការងាររបស់វិទ្យាស្ថានជាតិស្ថិតិ និងមន្រ្តីដោយ៖

. អភិវឌ្ឍភាពជាអ្នកដឹកនាំ និងសមត្ថភាពការគ្រប់គ្រងគម្រោង និងលើកតម្កើនវិសាលភាពទូលំទូលាយការប្រើប្រាស់នៃភាពដឹកនាំល្អ និងអនុវត្តការគ្រប់គ្រងគម្រោង

. ដឹកនាំការតាមដានជាទៀងទាត់នូវសកម្មភាពស្ថិតិរបស់ វជស និងបទដ្ឋានទម្រង់ការងាររបស់វិទ្យាស្ថានជាតិស្ថិតិ និងភ្នាក់ងារស្ថិតិឈានមុខក្នុងតំបន់អាស៊ីអាគ្នេយ៍

. អភិវឌ្ឍសូចនាករនៃទម្រង់ការងាររបស់ វជស នៅក្នុងផ្នែកចម្បង និងតាមដាននូវលទ្ធផលផ្អែកលើមូលដ្ឋានទៀងទាត់

. ធ្វើអោយប្រាកដនូវការប្រសើរឡើងនៃផលិតភាពដែលបានចាប់យក ដូច្នេះ វជស អាចពង្រីកសេវាកម្មរបស់ខ្លួន

៥.៤ ធ្វើការដោយរួមគ្នាជាមួយអង្គភាពស្ថិតិរាជរដ្ឋាភិបាលដទៃ និងភា្នក់ងារនិងស្ថាប័នស្ថិតិជាតិ ជាពិសេសនៅក្នុងការចែករំលែកនៃការអភិវឌ្ឍន៏នៃការបង្កើតថ្មី

៥.៥ ក្រសោបយកការស្នើរបស់អ្នកប្រើប្រាស់ទិន្នន័យចម្បងដើម្បីជួយកំណត់ និងអភិវឌ្ឍការបង្កើតថ្មីដែលសំខាន់នៅក្នុងផលិតផល និងសេវាកម្មដែល វជស ផ្តល់។

៦. ការទុកចិត្ត និងសហការរបស់អ្នកផ្តល់ទិន្នន័យអោយវិទ្យាស្ថានជាតិស្ថិតិ

៦.១ រក្សាទំនាក់ទំនងល្អជាមួយអ្នកផ្តល់ទិន្នន័យដោយ៖

. ពន្យល់ដល់អ្នកផ្តល់ទិន្នន័យទាំងអស់ពីតម្លៃដល់គ្រប់ថ្នាក់រដ្ឋាភិបាល និងសហគមទូលំទូលាយជាងនៃពត៌មានដែលវិទ្យស្ថានជាតិស្ថិតិយកពីប្រភពទិន្នន័យរដ្ឋបាល និងការប្រមូលដោយផ្ទាល់ពីអ្នកឆ្លើយសំនួរ

. ធ្វើអោយប្រាកដថាមន្ត្រីទាំងអស់ដែលធ្វើការជាមួយអ្នកផ្តល់ទិន្នន័យមានការបណ្តុះបណ្តាលសាកសម និងធ្វើដោយអាកប្បកិរិយាជាលក្ខណៈជំនាញ

៦.២ អភិវឌ្ឍ និងធ្វើការទ្រទ្រង់នូវកិត្តិសព្ទល្អសំរាប់ថែរក្សាការសម្ងាត់នៃទិន្នន័យដែលបានផ្តល់ដោយអ្នកផ្តល់ទិន្នន័យ វជស ដោយ៖

. ធ្វើអោយប្រាកដនូវបរិយាកាសរូបវ័ន្ត និងបច្ចេកទេសដែលមានសុវត្ថភាពសំរាប់ការចាប់យក និងកែច្វៃទិន្នន័យពីអ្នកផ្តល់ទិន្នន័យ និង

. ធ្វើការផ្សព្វផ្សាយការដឹងច្បាស់ក្នុងជួរមន្ត្រីអំពីភាពសំរាន់នៃការថែរក្សានូវសុវត្ថភាពទិន្នន័យ

៦.៣ ការគ្រប់គ្រងរបាយការណ៏បន្ទុកនៃជំរឿន និងអង្កេតនានារបស់វិទ្យាស្ថានជាតិស្ថិតិដោយប្រសិទ្ធភាពដោយ៖

. ធ្វើការសាកល្បងជានិច្ចនូវវិធីសាស្រ្ត និងទម្រង់ប្រមូលទិន្នន័យ

. ធ្វើអោយប្រាកដថាទិន្នន័យដែលបានត្រូវការ អាចរកបាននូវតម្លៃសមរម្យសំរាប់អ្នកផ្តល់ទិន្នន័យ

. កំណត់អត្តសញ្ញាណ និងចូលទៅកាន់ប្រភពទិន្នន័យឆ្លាស់គ្នាដែលពួកវាមាននៅ, នឹងដាច់ដោយឡែកដោយប្រើទិន្នន័យរដ្ឋបាល

. អភិវឌ្ឍ និងប្រើប្រាស់នូវបែបផែនអង្កេតដែលមានប្រសិទ្ធភាពដើម្បីកាត់បន្ថយរបាយការណ៏បន្ទុកទៅលើអ្នកផ្តល់ទិន្នន័យរបស់យើង

. អភិវឌ្ឍ និងប្រើប្រាស់នូវការិយាល័យសម្រួលទិវានស្ថិតិដែលបានស្នើឡើងដើម្បីបញ្ឈប់សកម្មភាប្រមូលទិន្នន័យស្ថិតិដែលមិនត្រូវការ ឬមិនចាំបាច់ដោយ វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិរដ្ឋាភិបាលដទៃទៀត

៦.៤ ចាប់យកគណនេយ្យភាពពេញលេញសំរាប់ចំណាយនៃតម្រូវការស្ថិតិលើអ្នកផ្តល់ទិន្នន័យស្ថិតិរបស់យើងដោយ៖

. វាស់វែង និងធ្វើរបាយការណ៏លើ បន្ទុកដែលមានលើអង្គភាពាណិជ្ជកម្ម, ភ្នាក់ងាររដ្ឋាភិបាល, ឯកត្តជន និងគ្រួសារ និង

. ចាប់យកជំហានៗដើម្បីកាត់បន្ថយចំណាយទៅអោយអ្នកផ្តល់ជាការសម្រេចចិត្តប្រមូលទិន្នន័យ និងបែបផែននៃការប្រមូលទិន្នន័យ

៧. ការទទួលស្គាល់ និងការគាំទ្រសំរាប់វិទ្យាស្ថានជាតិស្ថិតិក្នុងចំណោមអ្នកធ្វើគោលនយោបាន និងសហគមន៍

៧.១ ធ្វើអោយប្រសើរឡើងនូវទម្រង់ការងារវិទ្យាស្ថានជាតិស្ថិតិ និងភាពគួរជឿជាក់បានតាមរយះការដឹកនាំ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងធ្វើអោយប្រាកដថា វជស ធ្វើការ និងលទ្ធផលគឺវាមានសុច្ចរិតភាពខ្ពស់

៧.២ ធ្វើអោយប្រាកដថា វជស មាននីតិវិធីសាកសមរួចហើយសំរាប់ការពារនូវសុវត្ថភាពនៃការបោះពុម្ពផ្សាយស្ថិតក្រោមនិន្និវារណ៏

៧.៣ ផ្សព្វផ្សាយអោយមានការដឹងអំពីសមិទ្ធផល ទស្សនៈវិស័យ និងចក្ខុវិស័យរបស់ វជស ដោយ៖

. ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សាយអោយមានការដឹងអំពីវិទ្យាស្ថានជាតិស្ថិតិ និងទម្រង់ការងាររបស់ វជស

. ធ្វើអោយប្រាកដថារដ្ឋលេខាធិការដែលទទួលបន្ទុកស្ថិតិ នៃក្រសួងផែនការ និងរដ្ឋមន្រ្តីពាក់ព័ន្ធនានាត្រូវបានពន្យល់យ៉ាងច្បាស់អំពីទម្រង់ការងាររបស់ វជស និងបញ្ហាផ្សេងៗទាក់ទងនឹង វជស

. ផ្តល់សេវាកម្មដ៏មានប្រសិទ្ធភាព និងដែលឆ្លើយតបលើការទាក់ទងការងារថ្នាក់រដ្ឋមន្រ្តី និងការស្នើពីសមាជិកសភា

. រៀបចំមន្ត្រីសំរាប់ឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយ និងធ្វើអោយប្រាកដថាពួកមានការបណ្តុះបណ្តាលចាំបាច់

. បង្កើត និងថែរក្សាទំនាក់ទំនងការងារប្រកដកិច្ចសហការ និងជិតស្និតជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងស្ថាប័នរដ្ឋាភិបាលដទៃទៀត

. ផ្សព្វផ្សាយអោយមានការដឹងអំពីសមិទ្ធផល ទស្សនៈវិស័យ និងចក្ខុវិស័យរបស់ វជស តាមរយះការចូលរួមដ៏សកម្មនៅក្នុងវេទិកាខាងក្រៅ និង

. បំពាក់ និងលើកទឹកចិត្តមន្រ្តីអោយពន្យល់អំពីតួនាទី និងសមិទ្ធផលរបស់ វជស ទៅដល់ទូទាំងសហគមន៏ជាតិ និងអន្តរជាតិ