អំពីអង្កេតសេដ្ឋកិច្ចសង្គមកិច្ច

អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ធ្វើការសួរសំណួរទៅកាន់សំណាកគំរូគ្រួសារ និងសមាជិកគ្រួសារទូទាំងប្រទេសអំពីស្ថានភាពផ្ទះសម្បែង ការអប់រំ សកម្មភាពសេដ្ឋកិច្ច ផលិតផលគ្រួសារ និងចំណូល កំរិតគ្រួសារ និងរចនាសម្ព័ន្ធរបស់របរប្រើប្រាស់ សុខភាព ការរងគ្រោះ ។ល។ ក៏មានសំណួរផងដែរទាក់ទងនឹងមនុស្សនៅក្នុងកម្លាំងពលកម្ម។ ឧទាហរណ៏៖ ការចូលរួមក្នុងកម្លាំងពលកម្ម ។
អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជាបានធ្វើដោយចោះៗក្នុងចន្លោះរវាងឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ២០០៤ ប៉ុន្តែចាប់ពីឆ្នាំ ២០០៧ ការធ្វើអង្កេតបានធ្វើជាប្រចាំឆ្នាំ។ អង្កេតឆ្នាំ ២០០៤ និងឆ្នាំ ២០០៩ ជាអង្កេតដែលមានសំណាកគំរូធំ (១២,០០០ គ្រួសារ), ចំណែកឯឆ្នាំផ្សេងៗទៀតនៅចន្លោះនោះមានសំណាកគំរូតូច (៣,៦០០ គ្រួសារ)។
ទិន្នន័យពីអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ផ្តល់នូវពត៌មានមានសារៈសំខាន់ អំពីស្ថានភាពរស់នៅក្នុងកម្ពុជា និងបានប្រើប្រាស់យ៉ាងទូលំទូលាយ។ លទ្ធផលពីអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ត្រូវបានប្រើសំរាប់តាមដាននូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិ និងវឌ្ឍនភាពទៅកាន់គោលដៅអភិវឌ្ឍន៏សហសវត្សរ៍ ។ ជាងនេះទៅទៀតទិន្នន័យនេះត្រូវបានប្រើប្រាស់សំរាប់អភិវឌ្ឍខ្សែបន្ទាត់ភាពក្រីក្រ និងគណនាអត្រាភាពក្រីក្រ. ទិន្នន័យនេះបានត្រូវប្រើប្រាស់ផងដែរសំរាប់ការវិភាគសន្តិសុខស្បៀង ។ ម៉ាក្រូទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា អាចរកបានសំរាប់ធ្វើការស្រាវជ្រាវ និងវិភាគដោយអ្នកស្រាវជ្រាវខាងក្រៅបន្ទាប់ពីបានឯកភាពពីទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការ ។ សំណួរដែលមានការចាប់អារម្មណ៏ពីអ្នកស្រាវជ្រាវ ដែលអាចដាក់បញ្ចូលទៅក្នុងទិន្នន័យមានច្រើន, វិទ្យាស្ថានជាតិស្ថិតិស្វាគមន៏ចំពោះមូលដ្ឋានស្រាវជ្រាវថ្មីលើទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ។

កំណត់សំគាល់សំរាប់អ្នកប្រើប្រាស់៖
គ្រប់អង្កេតស្ថិតិទាំងអស់អាចមានកំហុស និងលទ្ធផល-ការប៉ាន់ស្មានពីអង្កេតវាអាចជាហេតុខ្លាំងបំផុតដែលមិនស្មើនឹងតម្លៃគោលដៅ (តម្លៃពិត)។ បើវាជាការអង្កេតដែលមានការរៀបចំ និងប្រតិបត្តិការល្អឥតខ្ចោះ, ដំណើរការប្រព្រឹត្តទៅលើប្រជាជានទាំងអស់ដោយមិនមែនគ្រាន់តែជាសំណាកគំរូ, ការប៉ាន់ស្មានអាចស្មើរនឹងតម្លៃពិតប្រាកដ ។ ប៉ុន្តែការរៀបចំ និងប្រតិបត្តិការល្អឥតខ្ចោះគឺមិនអាចធ្វើទៅបានទេ ហើយប្រជាជនទាំងអស់ក៏មិនអាចគ្របដណ្តប់ (លុះត្រាតែជំរឿនទូទៅ) ដូច្នេះវាត្រូវតែមានភាពមិនពិតប្រាកដនៅក្នុងការប៉ាន់ស្មានអង្កេត ។ វាអាចមានកំហុសច្រើននៅក្នុងអង្កេត, ឧទាហរណ៏៖ កំហុសនៃការវាស់វែង, កំហុសនៃទំហំគ្របដណ្តប់, ការមិនឆ្លើយតប, កំហុសនៃការកែច្នៃទិន្នន័យ និងនៅក្នុងអង្កេតសំណាកគំរូវាអាចមានផងដែរនូវកំហុសនៃការជ្រើសរើសសំណាកគំរូ ។ ពេលធ្វើការរៀបចំ និងដំណើរប្រព្រឹត្តនៃការអង្កេតវាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យនូវកំហុសសរុប ដូច្នេះហើយការប៉ាន់ស្មានដ៏មានភាពពិតប្រាកដអាចផលិតបាន។ វិទ្យាស្ថានជាតិស្ថិតិបានប្រឹងប្រែងយ៉ាងធំធេងនៅក្នុងការងារកាត់បន្ថយនូវកំហុស ប៉ុន្តែយើងផ្តល់អនុសាសន៏ដល់អ្នកប្រើប្រាស់អោយបានដឹងអំពីការមិនពិតប្រាកដនៅក្នុងការប៉ាន់ស្មាន។ បទដ្ឋានកំហុសនៃការប៉ាន់ស្មានគឺជាការវាស់វែងពីភាពមិនពិតប្រាកដ ។ បទដ្ឋានកំហុស និងភាពខុសគ្នាដែលអាចជឿជាក់បានសំរាប់ការប៉ានស្មានដែលបានជ្រើសរើសមាននៅក្នុងផ្នែកបច្ចេកទេស ក៏ដូចចានៅក្នុងឧបសម្ព័ន្ធ១ ក្នុងរបាយការណ៏អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជាឆ្នាំ ២០១០ ។
ដោយលទ្ធផលដែលបានបោះពុម្ពផ្សាយជាតម្លៃប៉ាន់ស្មាន, ចំនួន និងភាគរយទាំងអស់ត្រូវបានគិតបង្គ្រប់។ ចំនួនទាំងអស់គិតបង្គ្រប់ជារយ/ពាន់ និងភាគរយគិតកាត់ក្បៀសត្រឹមមួយខ្ទង់ ។ វាមិនមានតម្លៃទេដែលភាគរយដែលបានគណនាត្រូវផ្អែលទៅលើទិន្នន័យដើម ។ ចំនួន "0" (សូន្យ) វាមានន័យថាតម្លៃនេះវាជិតនឹងស្មើសូន្យ ហើយវាតូចណាស់សំរាប់ធ្វើការផ្សព្វផ្សាយ ។ ដូចនឹងតារាងខ្លះដែលមានភាគរយដែលមិនបូកចូលគ្នាស្មើនឹង១០០ភាគរយ។ នៅក្នុងតារាងដែលមានសញ្ញា (-) វាបានប្រើ និងមានន័យថាមិនមានតួលេខនៅក្នុងចន្លោះនោះ។ សញ្ញា (..) មានន័យថាមានតួលេខតិចតួចណាស់សំរាប់ធ្វើការផ្សព្វផ្សាយ, ចំណែកឯ (N/A) មានន័យថាទិន្នន័យមិនត្រូវបានប្រមូលសំរាប់ឆ្នាំនោះ ។

 

 ទៅកាន់របាយការណ៍អង្កេត សេដ្ឋកិច្ចសង្គមកិច្ច (អង់គ្លេស)