អ្វីៗដែលថ្មី

អង្កេតកុមារធ្វើការងារតាមផ្ទះឆ្នាំ ២០០៣

លទ្ធផលនៃការអង្កេតគឺធ្វើការប៉ាន់ស្មានទៅលើចំនួនសរុបរបស់កុមារធ្វើការងារតាមផ្ទះ ដែលមានអាយុពី ៧ ដល់ ១៧ ឆ្នាំ នៅក្នុងរាជធានីភ្នំពេញដែលមានចំនួន ២៧,៩៥០ នាក់។ បើពិនិត្យមើលទៅលើអាយុ កុមារធ្វើការតាមផ្ទះមានច្រើននៅក្នុងក្រុមអាយុ ១០ ដល់ ១៤ ឆ្នាំ និង ១៥ ដល់ ១៧ ឆ្នាំ ។ ជាទូទៅអង្កេតបានរកឃើញថាចំនួនកុមារីមានច្រើនជាងកុមារា នៅក្នុងចំណោមកុមារធ្វើការងារតាមផ្ទះ (៥៨.៦ ភាគរយ សំរាប់ក្មេងស្រី និង ៤១.៤ ភាគរយ សំរាប់ក្មេងប្រុស)