ស្ថិតិផ្លូវការនៃកម្ពុជា

ប្រព័ន្ធស្ថិតិជាតិកម្ពុជា ជាប្រព័ន្ធស្ថិតិបែបវិមជ្ឈការយ៉ាងទូលំទូលាយ ស្ថាប័នកណ្តាលនៅក្នុងប្រព័ន្ធស្ថិតិជាតិគឺវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។ យោងតាមច្បាប់ស្ថិតិ វិទ្យាស្ថានជាតិស្ថិតិគឺជាស្ថាប័នស្ថិតិជាតិផ្លូវការនៃរាជរដ្ឋាភិបាល ដែលទទួលបន្ទុកលើបង្កើត, ដឹកនាំ និងសម្របសម្រួលប្រព័ន្ធស្ថិតិជាតិដែលរួមបញ្ចូលគ្នា ដែលនេះរាប់បញ្ចូលស្ថិតិផ្លូវការដែលបានចាត់តាំង និងផ្នែកស្ថិតិនៅក្នុងក្រសួងស្ថាប័ននានាទាំងអស់ ។ បន្ថែមលើវិទ្យាស្ថានជាតិស្ថិតិ, ក្រសួងស្ថាប័ននីមួយៗមានផ្នែកស្ថិតិទទួលបន្ទុកលើការផលិតស្ថិតិ ។ ក្រសួងស្ថាប័ននីមួយៗប្រមូល និងផលិតស្ថិតិជាផ្នែកមួយនៃការងាររបស់គេ។ ប្រព័ន្ធស្ថិតិនេះផ្សំឡើងដោយវិទ្យាស្ថានជាតិស្ថិតិ ២៧ក្រសួងស្ថាប័នរដ្ឋ ធានាគារជាតិនៃកម្ពុជា ដែលជាអ្នកផលិតស្ថិតិផ្លូវការដែលបានចាត់តាំង។

ស្ថិតិផ្លូវការដែលបានចាត់តាំង៖

វិទ្យាស្ថានជាតិស្ថិតិ
ទីស្តីការគណៈរដ្ឋមន្រ្តី
ក្រសួងមហាផ្ទៃ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រសួងអភិវឌ្ឍន៍ជនបទ
ក្រសួងពាណិជ្ជកម្ម
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
ក្រសួងអប់រំ យុវជន និងកីឡា
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងបរិស្ថាន
ក្រសួងធនធានទឹក និងឧតុនិយម
ក្រសួងពត៌មាន
ក្រសួងយុត្តិធម៌
ក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ទសភា និងអធិការកិច្ច
ក្រសួងប្រៃសណីយ័ និងទូរគមនាគមន៏
ក្រសួងសុខាភិបាល
ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ក្រសួងទេសចរណ៍
ក្រសួងធម្មការ និងសាសនា
ក្រសួងកិច្ចការនារី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
ធនាគារជាតិនៃកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
គណៈកម្មាធិការជាតិបណ្តុះបណ្តាល