អំពីវិទ្យាស្ថានជាតិស្ថិតិ(វ.ជ.ស.)
១. ចក្ខុវិស័យ
វិទ្យាស្ថានជាតិស្ថិតិ មានចក្ខុវិស័យក្នុងការវិវត្តខ្លួនទៅជាស្ថាប័នទំនើប និងមានសមត្ថភាពខ្ពស់ ក្នុងការផលិត និងចែករំលែកទិន្នន័យស្ថិតិ ប្រកបដោយគុណភាព គណនេយ្យភាព និងតម្លាភាព សំដៅលើកកម្ពស់ប្រព័ន្ធស្ថិតិជាតិ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។
២. បេសកកម្ម
វិទ្យាស្ថានជាតិស្ថិតិ មានបេសកកម្ម ក្នុងការប្រមូល ការចងក្រង ការកែច្នៃ ការវិភាគ និងការផ្សព្វផ្សាយទិន្នន័យស្ថិតិប្រកបដោយគុណភាព ភាពជឿជាក់ ទាន់ពេល និងនិរន្តរភាព ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាឆ្លើយតបទៅនឹងសេចក្តីត្រូវការទិន្នន័យស្ថិតិ របស់សាធារណជន វិស័យឯកជន សហគមន៍ជាតិ និងអន្តរជាតិ។
