ស្ថិតិផ្លូវការរបស់កម្ពុជា
ប្រព័ន្ធស្ថិតិជាតិ ដែលគ្របដណ្ដប់លើស្ថិតិផ្លូវការដែលបានកំណត់ និងអង្គភាពស្ថិតិទាំងអស់នៅក្នុងក្រសួង និងស្ថាប័នរដ្ឋាភិបាល។ ក្រៅពីវិទ្យាស្ថានជាតិស្ថិតិ (NIS) ក្រសួង និងស្ថាប័នរដ្ឋាភិបាលនីមួយៗសុទ្ធតែមានអង្គភាពស្ថិតិមួយទទួលខុសត្រូវក្នុងការផលិតស្ថិតិ។ ក្រសួង និងស្ថាប័នផ្សេងៗទៀតប្រមូល និងផលិតស្ថិតិជាផ្នែកមួយនៃការងាររបស់ខ្លួន។ ប្រព័ន្ធនេះមានវិទ្យាស្ថានជាតិស្ថិតិ (NIS) និងក្រសួងជំនាញចំនួន ២៧ ស្ថាប័នរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលទាំងអស់នេះគឺជាអ្នកផលិតស្ថិតិផ្លូវការដែលបានកំណត់។
- វិទ្យាស្ថានជាតិស្ថិតិ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងធនធានទឹក និងឧតុនិយម
- ក្រសួងព័ត៌មាន
- ក្រសួងយុត្តិធម៌
- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសុខាភិបាល
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងទេសចរណ៍
- ក្រសួងធម្មការ និងសាសនា
- ក្រសួងកិច្ចការនារី
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
- ធនាគារជាតិនៃកម្ពុជា
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា