ក្រុមប្រឹក្សាផ្តល់អនុសាសន៍ស្ថិតិ
១ | រដ្ឋមន្ត្រីក្រសួងផែនការ | ប្រធាន |
២ | រដ្ឋលេខាធិការ ក្រសួងផែនការ ត្រួតពិនិត្យការងារស្ថិតិ | អនុប្រធាន |
៣ | រដ្ឋលេខាធិការ ការដ្ឋានគណៈរដ្ឋមន្ត្រី | សមាជិក |
៤ | រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ | សមាជិក |
៥ | រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ | សមាជិក |
៦ | រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | សមាជិក |
៧ | រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម | សមាជិក |
៨ | រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា | សមាជិក |
៩ | រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ | សមាជិក |
១០ | រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល | សមាជិក |
១១ | រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច នាវីនិងជម្រកយុវជន | សមាជិក |
១២ | រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ | សមាជិក |
១៣ | រដ្ឋលេខាធិការ ក្រសួងសុខាភិបាល | សមាជិក |
១៤ | រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន | សមាជិក |
១៥ | រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ | សមាជិក |
១៦ | រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី | សមាជិក |
១៧ | អនុអភិបាល ធនាគារជាតិនៃកម្ពុជា | សមាជិក |
១៨ | តំណាង ស្ថាប័នអប់រំឧត្តម | សមាជិក |
១៩ | អគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ | អគ្គលេខាធិការអចិន្រ្តៃយ៍ |
ក្រុមប្រឹក្សាប្រឹក្សាយោបល់ស្ថិតិត្រូវប្រជុំយ៉ាងតិចពីរដងក្នុងមួយឆ្នាំ។ រាល់ការប្រជុំរបស់ក្រុមប្រឹក្សាប្រឹក្សាយោបល់ស្ថិតិ កូរ៉ុមត្រូវមានយ៉ាងតិចពាក់កណ្តាលនៃសមាជិកទាំងអស់ ដើម្បីដំណើរការកិច្ចប្រជុំ។
ក្រុមប្រឹក្សាប្រឹក្សាយោបល់ស្ថិតិមានមុខងារផ្តល់ប្រឹក្សាយោបល់ជូនរដ្ឋមន្ត្រីក្រសួងផែនការ ទាក់ទងនឹង៖
ការកំណត់អត្តសញ្ញាណនៃគោលនយោបាយស្ថិតិផ្លូវការ។
តម្រូវការនៃស្ថិតិផ្លូវការ និងការផ្តល់អាទិភាពដល់គម្រោងការងារស្ថិតិដែលត្រូវបានស្នើសុំដោយវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានកំណត់។
ការកែលម្អ ការពង្រីក និងការសម្របសម្រួលនៃប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការដែលបានកំណត់សម្រាប់គោលបំណងសាធារណៈ។
ការធ្វើបច្ចុប្បន្នភាពច្បាប់ស្ថិតិ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងកិច្ចការស្ថិតិ។
អាទិភាពរយៈពេលខ្លី មធ្យម និងវែង ប្រចាំឆ្នាំ នៃកម្មវិធីការងារស្ថិតិរបស់វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានកំណត់ដែលពាក់ព័ន្ធនឹងការផលិតស្ថិតិផ្លូវការ។
ផែនការមេស្ថិតិ។
ការកំណត់កាលបរិច្ឆេទនៃការធ្វើជំរឿនប្រជាជន កសិកម្ម និងគ្រឹះស្ថាន។
កិច្ចការផ្សេងទៀតដែលទាក់ទងជាទូទៅទៅនឹងប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការ។
ការស្វែងរកជំនួយ និងការគាំទ្រ ធនធានហិរញ្ញវត្ថុ និងមនុស្ស ដែលត្រូវការដោយវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិដែលបានកំណត់ ដើម្បីធ្វើជំរឿន ការអង្កេត ផលិត និងផ្សព្វផ្សាយស្ថិតិផ្លូវការសម្រាប់គោលបំណងសាធារណៈ។
រាល់ការប្រជុំរបស់ក្រុមប្រឹក្សាប្រឹក្សាយោបល់ស្ថិតិ ត្រូវមានកំណត់ហេតុមួយ៖