_________________________________________

សូមចូលរួមទស្សនានូវកម្រងវីដេអូដែលបានផលិតឡើងដោយក្រសួងផែនការ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីជំរឿនកសិកម្មដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។

ព័ត៌មានស្ដីពីជំរឿនកសិកម្ម៖

ជំរឿនកសិកម្មត្រូវបានធ្វើឡើងរៀងរាល់ ១០ ឆ្នាំម្ដង ដោយផ្អែកលើមូលដ្ឋានច្បាប់ស្តីពីស្ថិតិក្រោមមាត្រា ៦ ៧ ៨ និងអនុក្រឹតលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ ស្ដីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២៣ ។

ដូច្នេះសូមម្ចាស់សហគ្រាសកសិដ្ឋាន អ្នកគ្រប់គ្រង និងគ្រួសារកសិករទាំងអស់ចាំបាច់ត្រូវតែចូលរួមផ្ដល់ព័ត៌មានដ៏ជាក់លាក់ដល់មន្រ្តីជំរឿន។

ចំពោះព័ត៌មានផ្ទៃក្នុងដូចជា ទ្រព្យសម្បត្តិ និងទំហំផ្ទៃដីជាដើម ត្រូវបានរក្សាទុកជាការសម្ងាត់ ពោលគឺមានតែមន្ត្រីដែលមានកាតព្វកិច្ចតែប៉ុណ្ណោះ ដែលមានសិទ្ធិត្រួតពិនិត្យរាល់សៀវភៅ បញ្ជី និងសំណៅកត់ត្រា បន្ថែមពីនេះទៀតទិន្នន័យដែលទទួលបានពីប្រជាជន នឹងត្រូវបានប្រើប្រាស់សម្រាប់តែការងារស្ថិតិតែប៉ុណ្ណោះ គ្មានការទាក់ទងជាមួយការងារពន្ធដារនោះទេ។

សូមត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីចូលរួមក្នុងយុទ្ធនាការជំរឿនកសិកម្មនេះទាំងអស់គ្នា។