________________________________
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣
ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ពិធីនេះមានការអញ្ជើញចូលរួម លោកស្រី Rebekah Bell តំណាង អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ នាយកវិទ្យាស្ថានជាតិស្ថិតិ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍។