_______________________________________________________

សូមចូលរួមទស្សនាវីដេអូដែលផលិតឡើងដោយក្រសួងផែនការ បង្ហាញពីគំរូនៃសំណួរដែលមន្រ្តីជំរឿនសួរទៅកាន់ម្ចាស់អាជីវកម្ម។ មន្ត្រីជំរឿននឹងចុះទៅដល់មូលដ្ឋាននៃ រោងចក្រ សហគ្រាស ក្រុមហ៊ុន វត្តអារាម និងអាជីវកម្មគ្រប់ខ្នាតទាំងអស់ឱ្យតែមានទីតាំងជាក់លាក់​ ដើម្បីសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងអាជីវកម្ម ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។ បញ្ជាក់: រាល់ព័ត៌មានទាំងអស់មន្រ្តីជំរឿនសាកសួរ នឹងត្រូវបានរក្សាទុកជាការសម្ងាត់។ សូមអរគុណសម្រាប់ចូលរួមផ្ដល់នូវព័ត៌មានដែលជាក់លាក់ និងពិតប្រាកដដល់មន្រ្តីជំរឿន។