ពិធីផ្សព្វផ្សាយ​របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ  ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ៕

  Link to download Final Report:  Cambodia Economic Census 2022

 

 ____________________________________

កិច្ចសម្ភាសន៍ស្តីពី លទ្ធផលជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា  លោកជំទាវ​ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការជាមួយទូរទស្សន៍បាយ័ន (វគ្គ១ និងវគ្គ២)

 

_____________________________________

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធទី២០ខែ ខែធ្នូ ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ ឯកឧត្តម ប៊ិន ត្រឈៃ  រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយស្តីពីរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៣  ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការបច្ចេកទេសអង្កេត កសិកម្មកម្ពុជា,តំណាងដៃគូអភិវឌ្ឍ តំណាងក្រសួង ស្ថាប័ន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។

 

 

_____________________________________

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលនែការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ ដែលសហការរៀបចំឡើងដោយក្រសួងផែនការ និងក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល , លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការបច្ចេកទេសអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២,តំណាងដៃគូអភិវឌ្ឍ តំណាងក្រសួង ស្ថាប័ន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។