កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ លើកទី១០

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ លើកទី១០ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

(ទីស្តីការក្រសួងផែនការ)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ លើកទី១០ ដែលមានរបៀបវារៈដូចខាងក្រោម៖
(១) មតិបើកកិច្ចប្រជុំដោយ ឯកឧត្តម រិន វីរៈ
(២) ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលនៃ វ.ជ.ស. ចំនួន ២រូប
(៣) របាយការណ៍វឌ្ឍនភាពការងាររបស់ វ.ជ.ស.
(៤) បទបង្ហាញស្ដីពីលទ្ធផលការងារទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ព្រមទាំងពិនិត្យ និងសម្រេចលើការប្ដូរឈ្មោះពីឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០២៥ មកជាឯកសាស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ឆ្នាំ២០២៥
(៥) បទបង្ហាញស្ដីពីលទ្ធផលបឋម GDP Rebase 2024 និង Quarterly National Accounts (QNA) Framework, Survey of IOT, PPI ang WRPI
(៦) ការងារអង្កេតកម្លាំងពលកម្មប្រចាំត្រីមាស
(៧) ការងារផ្សេងៗ
(៨) ទិសដៅការងារបន្ត។
ដោយមានការចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងមុខងារសធារណៈ នាយកវិទ្យាស្ថានជាតិស្ថិតិ និងតំណាងបុគ្គលិក វិទ្យាស្ថានជាតិស្ថិតិ។