រាជធានីភ្នំពេញ៖ ទីស្តីការក្រសួងផែនការ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
វិទ្យាស្ថានជាតិស្ថិតិបានធ្វើពិធីផ្សព្វផ្សាយ
ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការអភិវឌ្ឍន៍ស្ថាប័នវិទ្យាស្ថានជាតិស្ថិតិឆ្នាំ២០២៦-២០២៨”ក្រោមអធិបតីភាព
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និងមានការអញ្ជើញចូលរួមដោយ
– ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថាន
ជាតិស្ថិតិ
– លោកស្រី Kirsty Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៃស្ថានទូត អូស្រ្តាលី ប្រចាំកម្ពុជា
– លោក ម៉ៃ ទុំ ជំនួយការតំណាងអង្គការUNFPA ប្រចាំកម្ពុជា
– អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីទាំងអស់នៃវិទ្យាស្ថានជាតិស្ថិតិ
គោលបំណងនៃកិច្ចពិធីផ្សព្វផ្សាយគឺបានរៀបចំឡើងដើម្បីកំណត់ទិសដៅយុទ្ធសាស្រ្តសម្រាប់ការធ្វើទំនើបកម្ម និងការពង្រឹងសម្ថភាពវិទ្យាជាតិស្ថិតិឲអាចឆ្លើយតបនឹងតម្រូវការទិន្នន័យកាន់តែស្មុគស្មាញ និងគាំទ្រការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព
ដោយ៖
• ពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ច
• លើកកម្ពស់គុណភាពទិន្នន័យស្ថិតិ
• ពង្រឹងការសម្របសម្រួលប្រព័ន្ធស្ថិតិជាតិ
• អភិវឌ្ឍធនធានមនុស្ស
• ជំរុញការធ្វើឌីជីថលរូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប
• បង្កើនប្រសិទ្ធភាពការផ្សព្វផ្សាយ និងការប្រើប្រាស់ទិន្នន័យស្ថិតិ
– ស្ថានភាពប្រព័ន្ធស្ថិតិកម្ពុជា
– ទិសដៅនៃការអភិវឌ្ឍស្ថាប័នវិទ្យាស្ថានជាតិស្ថិតិ
– ផែនការអភិវឌ្ឍន៍ស្ថាប័នវិទ្យាស្ថានជាតិស្ថិតិ ឆ្នាំ២០២៦-២០២៨
• ចក្ខុវិស័យ
• បេសកកម្ម
• គុណតម្លៃស្ថាប័ន
• គោលដៅយុទ្ធសាស្រ្ត
• ផែនការសកម្មភាពគន្លឹះ
– ការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (យន្តការអនុវត្ត ធនធានគាំទ្រ និងហានិភ័យ)
គោលដៅយុទ្ធសាស្រ្តចំនួន៥ របស់ផែនការអភិវឌ្ឍន៍ស្ថាប័នវិទ្យាស្ថានជាតិស្ថិតិ៖
១ . ពង្រឹងយន្តការស្ថាប័ន និងការសម្របសម្រួលប្រព័ន្ធស្ថិតិជាតិ
២ . ពង្រឹងការអនុវត្តមុខងារស្នូល និងធានាគុណភាពទិន្នន័យស្ថិតិ
៣ . អភិវឌ្ឍធនធានមនុស្ស និងភាពជាអ្នកដឹកនាំ
៤ . ការរៀបចំទីកន្លែងធ្វើការសមរម្យ និងវប្បធម៌ការងារវិជ្ជមាន
៥ . ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់ជ្រុងជ្រោយ


















