ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ (CDB Online)» និងផ្សព្វផ្សាយ «របាយការណ៍ស្តីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥»

(ទីស្តីការក្រសួងផែនការ)៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានប្រារព្វពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ (CDB Online)» និងផ្សព្វផ្សាយ «របាយការណ៍ស្តីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ត អាជ្ញាធរថ្នាក់ក្រោមជាតិ អង្គទូត ដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ការដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថល CDB Online នាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៃការគ្រប់គ្រងទិន្នន័យមូលដ្ឋាននៅថ្នាក់ក្រោមជាតិ។ ថ្នាលនេះនឹងរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការអភិវឌ្ឍន៍ ការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ទូទាំងប្រទេស ឱ្យកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

កិច្ចប្រជុំគណៈកម្មការវាយតម្លៃគុណវុឌ្ឍមន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ លើកទី១

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានគណៈកម្មការវាយតម្លៃគុណវុឌ្ឍមន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃគុណវុឌ្ឍមន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ លើកទី១ នៅបន្ទប់ប្រជុំជាន់ទី២ អគារទីស្ដីការក្រសួងផែនការ។

ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅសណ្ឋាគារភ្នំពេញ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្របំពេញតារាងទិន្នន័យរដ្ឋបាលតាមវិស័យ

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី វិធីសាស្ត្របំពេញតារាងទិន្នន័យរដ្ឋបាលតាមវិស័យ ដល់មន្រ្តីស្ថិតិ មកពីក្រសួង ស្ថាប័នចំនួន ៣២។

កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានក្រោមចំណុះវិទ្យាស្ថានជាតិស្ថិតិ

នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន ក្រោមចំណុះវិទ្យាស្ថានជាតិស្ថិតិ ដោយមានការចូលរួមពី លោក លោកស្រី នាយករងវិទ្យាស្ថានជាតិស្ថិតិ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ។

ពិធីបើកសិក្ខាសាលាស្ដីពីការប្រមូលធាតុចូលសម្រាប់កែលម្អបញ្ជីសំណួរអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការប្រមូលធាតុចូលសម្រាប់កែលម្អបញ្ជីសំណួរអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៦។ សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងផែនការ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិអាណត្តិទី១លើកទី១១

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ លើកទី១១ ដែលមានរបៀបវារៈដូចខាងក្រោម៖
១. មតិបើកកិច្ចប្រជុំដោយ ឯកឧត្តម រិន វីរៈ
២. របាយការណ៍វឌ្ឍនភាពការងាររបស់ វ.ជ.ស.
៣. វឌ្ឍនភាពការងារទិន្នន័យមូលដ្ឋានឃុំ សង្កាត់ និងការត្រៀមរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់
៤. បទបង្ហាញស្ដីពីវឌ្ឍនភាពយុទ្ធសាស្ត្រជាតិ សម្រាប់អភិវឌ្ឍស្ថិតិ
៥. បទបង្ហាញស្ដីពីវឌ្ឍភាព GDP Rebase 2024
៦. បទបង្ហាញស្ដីពីវឌ្ឍភាពការភ្ជាប់ថ្នាលទិន្នន័យពី វ.ជ.ស. ទៅ CamDX និងការរៀបចំថ្នាលទិន្នន័យសម្រាប់បញ្ចូលទិន្នន័យរដ្ឋបាលពីក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ
៧. បទបង្ហាញស្ដីពីរបាយការណ៍លទ្ធផល នៃអង្កេតកសិកម្មប្រចាំឆ្នាំ២០២៥
៨. ការងារផ្សេងៗ
៩. ទិសដៅការងារបន្ត។
ដោយមានការចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្រ្តី នាយកវិទ្យាស្ថានជាតិស្ថិតិ តំណាងបុគ្គលិកវិទ្យាស្ថានជាតិស្ថិតិ និងមន្រ្តីជំនាញរបស់វិទ្យាស្ថានជាតិស្ថិតិ ដែលកិច្ចប្រជុំនេះប្រព្រឹត្តនៅបន្ទប់ប្រជុំផ្កាម្លិះ ជាន់ទី១ អគារ JICA នៃវិទ្យាស្ថានជាតិស្ថិតិ។

កិច្ចប្រជុំ​ស្តីពីវឌ្ឍនភាពការងាររបស់វិទ្យាស្ថានជាតិស្ថិតិ​ដែលមានអ្នកចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថានជាតិស្ថិតិនៅទីស្តីការក្រសួងផែនការ

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារជំរុញគោលនយោបាយស្ថិតិផ្លូវការ និងពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ ស្តីពីវឌ្ឍនភាពការងាររបស់វិទ្យាស្ថានជាតិស្ថិតិ​ ដែលមានអ្នកចូលរួមពីថ្នាក់ដឹកនាំ វិទ្យាស្ថានជាតិស្ថិតិ ស្ថិតនៅទីស្តីការក្រសួងផែនការ។

កិច្ចប្រជុំពិភាក្សាពិនិត្យលើការកែសម្រួលបញ្ជីសំណួរ (CDB) និងសេចក្ដីពន្យល់ខ្លឹមសារសំណួរក្នុងសៀវភៅទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារជំរុញការអនុវត្តន៍គោលនយោបាយស្ថិតិផ្លូវការ និងពង្រឹងវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើការកែសម្រួលបញ្ជីសំណួរ (CDB) និងសេចក្ដីពន្យល់ខ្លឹមសារសំណួរក្នុងសៀវភៅទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះប្រព្រឹត្តិទៅតាមរយៈ Online Zoom។

កិច្ចប្រជុំពិភាក្សាពិនិត្យលើការធ្វើបច្ចុប្បន្នភាពតារាងបញ្ជីសំណួរទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ
បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើការធ្វើបច្ចុប្បន្នភាពតារាងបញ្ជីសំណួរទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងជាធាតុចូលសំខាន់ៗក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច នៅថ្នាក់ក្រោមជាតិ។ ដែលកិច្ចប្រជុំនេះមានការចូលរួមពី លោក ​លោកស្រី ប្រធានមន្ទីរ ប្រធានស្ដីទីមន្ទីរ និងមន្រ្តីជំនាញ CDB នៃមន្ទីរផែនការទាំង ២៥រាជធានី ខេត្ត ទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញមកពីវិទ្យាស្ថានជាតិស្ថិតិ នៅបន្ទប់ប្រជុំផ្កាម្លិះ នៃវិទ្យាស្ថានជាតិស្ថិតិ។