កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិអាណត្តិទី១លើកទី១១

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ លើកទី១១ ដែលមានរបៀបវារៈដូចខាងក្រោម៖
១. មតិបើកកិច្ចប្រជុំដោយ ឯកឧត្តម រិន វីរៈ
២. របាយការណ៍វឌ្ឍនភាពការងាររបស់ វ.ជ.ស.
៣. វឌ្ឍនភាពការងារទិន្នន័យមូលដ្ឋានឃុំ សង្កាត់ និងការត្រៀមរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់
៤. បទបង្ហាញស្ដីពីវឌ្ឍនភាពយុទ្ធសាស្ត្រជាតិ សម្រាប់អភិវឌ្ឍស្ថិតិ
៥. បទបង្ហាញស្ដីពីវឌ្ឍភាព GDP Rebase 2024
៦. បទបង្ហាញស្ដីពីវឌ្ឍភាពការភ្ជាប់ថ្នាលទិន្នន័យពី វ.ជ.ស. ទៅ CamDX និងការរៀបចំថ្នាលទិន្នន័យសម្រាប់បញ្ចូលទិន្នន័យរដ្ឋបាលពីក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ
៧. បទបង្ហាញស្ដីពីរបាយការណ៍លទ្ធផល នៃអង្កេតកសិកម្មប្រចាំឆ្នាំ២០២៥
៨. ការងារផ្សេងៗ
៩. ទិសដៅការងារបន្ត។
ដោយមានការចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្រ្តី នាយកវិទ្យាស្ថានជាតិស្ថិតិ តំណាងបុគ្គលិកវិទ្យាស្ថានជាតិស្ថិតិ និងមន្រ្តីជំនាញរបស់វិទ្យាស្ថានជាតិស្ថិតិ ដែលកិច្ចប្រជុំនេះប្រព្រឹត្តនៅបន្ទប់ប្រជុំផ្កាម្លិះ ជាន់ទី១ អគារ JICA នៃវិទ្យាស្ថានជាតិស្ថិតិ។