____________________________________________________

ក្រសួងផែនការ នឹងចាប់ផ្ដើមធ្វើជំរឿនសេដ្ឋកិច្ចចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២! ជំរឿនសេដ្ឋកិច្ចនេះធ្វើឡើង ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។ ចំពោះអង្គភាពសេដ្ឋកិច្ចដែលកំពុងតែធ្វើអាជីវកម្មហើយមានទីតាំងជាក់លាក់ សូមត្រៀមខ្លួនដើម្បីចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នា។