______________________________________________

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយស្តីពី របាយការណ៍លទ្ធផលចុងក្រោយនៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាក្រកម្ពុជាឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ ពិធីនេះ មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ នាយកវិទ្យាស្ថានជាតិស្ថិតិ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ។