______________________________________________________

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយស្តីពី របាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ និងរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា, ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍ។