_____________________________________________

(សណ្ឋាគារភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់របាយការណ៍របាយការណ៍លទ្ធផលអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងផែនការ, លោកស្រី  គ្លែរ កូណាន់ តំណាង និងនាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា, លោកបណ្ឌិត តុង គឹមស៊ុន ជំនាញការពីធនាគារពិភពលោក តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រធានមន្ទីរផែនការ រាជធានី ខេត្ត ក្រុង និងភាគីពាក់ព័ន្ធទាំងអស់ អញ្ជើញចូលរួម។

Ceremony for Releasing the Report  of Cambodia Socio Economic Survey 2021 at the Phnom Penh Hotel on 19 January 2023 Presided over by H.E  Kitti Setha Pandita  CHHAY THAN, Senior Minister, Ministry of Planning