នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញបិទកិច្ចប្រជុំពិភាក្សាពិនិត្យលើ ការធ្វើបច្ចុប្បន្នភាពតារាងបញ្ជីសំណួរទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦ ដែលមានរបៀបវារៈដូចខាងក្រោម៖
– បទបង្ហាញស្ដីពីនិយមន័យគ្រួសារ និងកម្រងបញ្ជីសំណួរភូមិបង្ហាញសូចនាករសំខាន់ៗ ដែលត្រូវកែសម្រួលធ្វើបច្ចុប្បន្នភាពទិន្នន័យ
– កិច្ចពិភាក្សាជាមួយប្រធានមន្ទីររាជធានី ខេត្ត និងមន្រ្តីជំនាញ
– កិច្ចពិភាក្សាផ្នែកប្រជាសាស្រ្ត និងវិស័យកសិកម្ម
– កិច្ចពិភាក្សាផ្នែកអប់រំ និងសុខាភិបាល
– បូកសរុបលទ្ធផលលើការកែសម្រួលបញ្ជីសំណួរភូមិ
– បទបង្ហាញស្ដីពីបញ្ជីសំណួរឃុំ សង្កាត់ ស្រុក ខណ្ឌ បង្ហាញសូចនាករសំខាន់ៗដែលត្រូវកែសម្រួលទៅតាមទិន្នន័យរបស់ក្រសួង ស្ថាប័ន
– កិច្ចពិភាក្សាផ្នែកប្រជាសាស្ត្រ និងវិស័យកសិកម្ម
– កិច្ចពិភាក្សាផ្នែកបញ្ជីសំណួរស្រុក ខណ្ឌ
– បូកសរុបលទ្ទផលប្រជុំ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ ប្រធានស្ដីទីមន្ទីរ និងមន្រ្តីជំនាញ CDB នៃមន្ទីរផែនការទាំង២៥រាជធានី ខេត្ត ទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញមកពីវិទ្យាស្ថានជាតិស្ថិតិ នៅបន្ទប់ប្រជុំផ្កាម្លិះជាន់ទី១ អគារ JICA។
កិច្ចប្រជុំពិភាក្សាពិនិត្យលើ ការធ្វើបច្ចុប្បន្នភាពតារាងបញ្ជីសំណួរទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦
















