----------------------------------------------------------------

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយស្តីពីលទ្ធផលអង្កេតកសិកម្មកម្ជុជាឆ្នាំ២០២០ដែលសហការរៀបចំឡើងដោយក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនែអង្គការសហប្រជាជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការបច្ចេកទេសអង្កេតកសិកម្មកម្ជុជាឆ្នាំ២០២០,តំណាងដៃគូអភិវឌ្ឍន៍ តំណាងក្រសួង ស្ថាប័ន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។

 


 

 

_________________________________________

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នាសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សូចនាករស្នូលអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ ដែលសហការរៀបចំឡើងដោយក្រសួងផែនការ និងក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល , លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការបច្ចេកទេសអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២,តំណាងដៃគូអភិវឌ្ឍ តំណាងក្រសួង ស្ថាប័ន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។

 

 

 

___________________________________________________

សារអំពាវនាវរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ ស្តីពីការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅក្របខណ្ឌទូទាំងប្រទេស 

                                    

 

_______________________________________________________

សូមចូលរួមទស្សនាវីដេអូដែលផលិតឡើងដោយក្រសួងផែនការ បង្ហាញពីគំរូនៃសំណួរដែលមន្រ្តីជំរឿនសួរទៅកាន់ម្ចាស់អាជីវកម្ម។ មន្ត្រីជំរឿននឹងចុះទៅដល់មូលដ្ឋាននៃ រោងចក្រ សហគ្រាស ក្រុមហ៊ុន វត្តអារាម និងអាជីវកម្មគ្រប់ខ្នាតទាំងអស់ឱ្យតែមានទីតាំងជាក់លាក់​ ដើម្បីសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងអាជីវកម្ម ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។ បញ្ជាក់: រាល់ព័ត៌មានទាំងអស់មន្រ្តីជំរឿនសាកសួរ នឹងត្រូវបានរក្សាទុកជាការសម្ងាត់។ សូមអរគុណសម្រាប់ចូលរួមផ្ដល់នូវព័ត៌មានដែលជាក់លាក់ និងពិតប្រាកដដល់មន្រ្តីជំរឿន។