_________________________________________________

 ______________________________________________

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក​ ថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០១៩នេះ​ បានផ្តល់បទសម្ភាសដល់ ក្រុមមន្រ្តីជំរឿន ដែលដឹកនាំឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ អមដំណើរដោយ លោកជំទាវ​ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ ខេត្តកណ្តាល។

ការធ្វើជំរឿនមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩ ដោយនឹងត្រូវសម្ភាសឥស្សរជន និងប្រជាពលរដ្ឋដែលជាមេគ្រួសារប្រមាណជិត៣លានគ្រួសារ ក្នុងនោះមានមន្រ្តជំរឿន ប្រមាណ៥ម៉ឺននាក់នៅទូទាំងប្រទេស។

សូមជម្រាបថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ជំរឿនប្រជាជ​ន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។​

ដើម្បីឲ្យការធ្វើជំរឿន ទទួលបានលទ្ធផលប្រកបដោយជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី០៣ ​រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕

 

General Population Census of Cambodia 2019 
ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា​​ ឆ្នាំ២០១៩
 
ថ្ងៃទី០៣-១៣​ខែមីនា ឆ្នាំ ២០១៩
03-13, March 2019

​​  វីដេអូអប់រំការធ្វើជំរឿន https://www.youtube.com/embed/Z6IY0Sm_E7w   

 - សារអំពាវនាវរបស់ ឯកឧត្តម​ ឆាយ​ ថន​ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ជូនចំពោះជនរួមជាតិ អំពីការធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ២០១៩ https://youtu.be/kH06xFvXHFo

 - សារអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនចំពោះជនរួមជាតិកម្ពុជា អំពីការធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល ១១ថ្ងៃ https://youtu.be/SPOmM17vtDk

 - វីដេអូអប់រំការធ្វើជំរឿនសម្រាប់ដើមបងប្អូនជនជាតិភាគតិចhttps://youtu.be/n6RwSTb8Ygg

               

____________________________________________________
Ceremony Of Provincial Census Committee Announcement and Handover
ពិធីប្រកាស គណៈកម្មាធិការជំរឿនទូទៅប្រជាជន រាជធានី_ខេត្ត និងពិធីប្រគល់
of​ the material and Equipment Supported by the People Republic of China
សម្ភារៈជំរឿន ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន
to the General Population Census​of Cambodia
ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨
26, September 2018