វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ អង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០២៣ (CSES 2023)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ អង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០២៣ (CSES 2023) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដែលអញ្ជើញចូលរួម ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ  នាយកវិទ្យាស្ថានជាតិស្ថិតិ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍។

របាយការណ៍លទ្ធផលចុងក្រោយនៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាក្រកម្ពុជាឆ្នាំ២០២៤

វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្រោមការឧបត្ថម្ភគាំទ្រដោយអង្គការ Vital Strategies បាន​​បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគស៊ីជម្រៅ​ដោយ​ប្រើប្រាស់​ទិន្នន័យ​អង្កេត​ប្រជា​សាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ ដោយមានតំណាងក្រសួងកិច្ចការនារី និង​ក្រសួង​សុខាភិបាល និងស្ថាប័នជាដៃគូរអភិវឌ្ឍន៍នានាចូលរួមជាង ២០០ នាក់ នាវេលាព្រឹក​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការបានថ្លែងក្នុងឱកាសជាអធិបតី​ក្នុង​ពិធីបើក​សិក្ខា​សាលា​​ផ្សព្វផ្សាយនេះបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់ វិទ្យាស្ថានជាតិស្ថិតិក៏ដូចជាអង្គភាពស្ថិតិនៅក្នុងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការបោះពុម្ព និងផ្សព្វផ្សាយ​ទិន្នន័យ​ស្ថិតិ​ផ្លូវ​ការ​របស់​ខ្លួន​ សម្រាប់​ផ្តល់​ដល់​អ្នក​ប្រើប្រាស់ទូទៅ។ ឯកឧត្តមបន្តថា ក្នុងន័យនេះហើយទើបវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានសហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធដូចជា ក្រសួងសុខាភិបាល និងក្រសួងកិច្ចនារី បានរៀបចំ​របាយការណ៍​វិភាគ​ស៊ី​ជម្រៅដោយប្រើទិន្ន ន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១ -២០២២ ដោយ​ផ្តោតលើប្រធានបទសំខាន់ៗ ចំនួន៣ គឺរបាយការណ៍ស្តីអំពីអំពើហឹង្សាក្នុងគ្រួសារ ដែល​ជា​កិច្ច​សហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងកិច្ចការនារី។ ក្នុងឱកាសនោះដែរ ឯកឧត្តម…

វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា​

វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា​ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា​ ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ពិធីនេះមានការអញ្ជើញចូលរួម លោកស្រី Rebekah Bell តំណាង អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ​(FAO) ប្រចាំកម្ពុជា ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ  នាយកវិទ្យាស្ថានជាតិស្ថិតិ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍។